Compare Properties

Compare
You can only compare 4 properties, any new property added will replace the first one from the comparison.

News

ដំណឹងល្អ ! សម្តេចតេជោបញ្ជាក់ទិញលំនៅដ្ឋានតម្លៃក្រោម៧ម៉ឺនដុល្លារមិនបាច់បង់ពន្ធប្រថាប់ត្រាឡើយ

ថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០២០

ម៉ោង ១០:៥៩

គុច ណារ៉េន

រាជធានី ភ្នំពេញ ៖ ប្រមុខ ដឹកនាំ រាជរដ្ឋាភិបាល កម្ពុជា សម្តេច តេ ជោ ហ៊ុន សែន បាន ប្រកាស ឲ្យ ដឹង នូវ ដំណឹង ដ៏ ល្អ មួយ សម្រាប់ ប្រជាជន កម្ពុជា ដែល មាន បំណង ចង់ ទិញ ផ្ទះ រស់នៅ ដែល មាន តម្លៃ ក្រោម ៧ ម៉ឺន ដុល្លារ មិន តម្រូវ ឲ្យ បង់ពន្ធ ប្រដាប់ ត្រា ឡើយ ។

ថ្លែង ក្នុង ពិធី បើក កិច្ចប្រជុំ ជាមួយ ឧត្តម ក្រុមប្រឹក្សា ពិគ្រោះ និង ផ្តល់ យោបល់ នា ព្រឹក ថ្ងៃ ទី ២៤ កុម្ភៈ នេះ សម្តេច តេ ជោ ហ៊ុន សែន បាន ឲ្យ ដឹង ថា ការ សម្រេច លើកលែង ពន្ធ ប្រថាប់ត្រា ចំពោះ ការ ទិញ លំនៅ ដ្ឋា ន ទាំងឡាយ ណា ដែល មាន តម្លៃ ក្រោម ៧ ម៉ឺន ដុល្លារ ក្នុង រយៈពេល ពេញ មួយ ឆ្នាំ គឺជា ការ ជួយ សម្រួល និង គាំទ្រ ដល់ វឌ្ឍនភាព នៃ វិស័យ លំនៅ ដ្ឋា ន ។

សម្តេច ក៏ បាន លើកទឹកចិត្ត ដល់ បណ្តា ក្រុមហ៊ុន អ ភ វិ ឌ្ឍ ន៍ លំនៅ ដ្ឋា ន ទាំងអស់ ជួយ បញ្ចុះតម្លៃ លំនៅ ដ្ឋា ន ឱ្យ ទាប ទៅ តាម លទ្ធភាព ដែល អាច ធ្វើ បាន ។ សម្តេច តេ ជោ បញ្ជាក់ ថា « យើង ធ្វើ យ៉ាងនេះ សំដៅ ចូលរួម ជាមួយ អ្នក ធ្វើ អចលនទ្រព្យ ដែល មាន តម្លៃ សមរម្យ ក៏ ដូច ជា អ្នក ដែល មាន ប្រាក់ មធ្យម អាច ទៅ ទិញ ផ្ទះ បាន ថោក ដោយ មិន ចាំបាច់ មានការ បង់ពន្ធ យើង លើកលែង ពន្ធ ហើយនឹង លើក ស្ទួយ បញ្ហា នេះ » ៕